លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញពិនិត្យដំណើរការណ៍ចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ នៅតាមសាលារៀន ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ) បើទោះជាការរាតត្បាតនៃជំងឺកូវីដ-១៩​ ហាក់ស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ តាមរយៈក្រសួងសុខាភិបាល មិនដែលទ្វេសប្រហែសមួយវិនាទីណាឡើយ គឺតែងតែគិតគួរពីសុខមាលភាពប្រជាពលរដ្ឋជានិច្ច ដោយរៀបចំឲ្យមានការចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាក់ស្តែងនាព្រឹកថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) អមដំណើរដោយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យដំណើរការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញលើកទី៦ នៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថាៈ ដំណើរការពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញលើកទី៦ នេះដែរ គឺប្រព្រឹត្តនៅទីតាំងពីរកន្លែង ក្នុងនោះមាន៖ ១.វិទ្យាល័យ ជាស៊ីមសន្ធរមុខ, និង ២. វិទ្យាល័យ ឥន្រ្ទទេវី។

ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអាណាព្យាបាលសិស្ស បានសម្តែងនូវការសាទរជាខ្លាំង ចំពោះការ ផ្តល់វ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ដូសជុំរុញទី៦នេះ ដោយសង្ឃឹមថាជំងឺរាតត្បាតមួយនេះ នឹងមិនបង្ករការរំខានធ្ងន់ធ្ងរដល់កម្ពុជាដូចមុនទៀតទេ។  ពួកគាត់បានបន្ថែមថាៈ មាន សម្តេចតេជោ កម្ពុជានឹងឈ្នះគ្រប់កាលៈទេសៈ មិនថាសង្គ្រាមរ៉ាំរ៉ៃ មិនថារោគរាតត្បាតចង្រៃ គឺឈ្នះគ្រាប់ពេល ថែមទាំងធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន មានសន្តិភាព ត្រជាក់ត្រជុំរុងរឿងយ៉ាងក្រៃលែង  ទាំងនេះហើយដែលជាហេតុធ្វើឲ្យយើងមិនផ្លាស់ប្តូរចិត្ត នៅតែបន្តបោះឆ្នោតជូនសម្តេចតេជោ ជូនគណបក្សប្រជាជន ដឹកនាំប្រទេសជារៀងរហូតទៅ៕

អត្ថបទដែលជាប់ទាក់ទង