ដំណាំពោតក្រហមរបស់កសិករឆ្នាំនេះអំណោយផលល្អ ដូឆ្នាំកន្លងទៅដែរ

( ត្បូងឃ្មុំ ) : ដំណាំពោតក្រហមរបស់កសិករឆ្នាំនេះអំណោយផលល្អ ដូចឆ្នាំកន្លងទៅដែរ ប៉ុន្តែរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិ គឺខ្យល់កន្ត្រាក់ បណ្ដាលឲ្យដួលរលំអស់ជាច្រើនហិកតា ។

កសិករបង្ករបង្កើនផលពោតល្រហម ឬហៅថាពោតចំណីសត្វ នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូវឃ្មុំ បានឲ្យដឹងថា ពោតក្រហមរបស់គាត់ឆ្នាំនេះអំណោយផលល្អ ដូចឆ្នាំកន្លងទៅដែរ មានស្នៀតផ្លែធំៗល្អ តែចំការពោតរបស់កសិករខ្លះ ត្រូវខ្យល់កន្ត្រាក់ភ្លៀងកក់ខែ បក់បោកដួលរលំអស់ជាច្រើនហិកតា ។
កសិករបន្តថា ប៉ន្តែចំពោះតម្លៃពោតក្រហម របស់កសិករ នៅលើទីផ្សារ ពុំទាន់ដឹងពីតម្លៃនៅឡើយទេ ដោយសារតែពោតមិនទាន់បានប្រមូលផល ដោយឡែកកាលពីឆ្នាំកន្លងទៅ ពោតក្រហមដល់មុនដំបូង លក់បានតម្លៃ ១.២០០ ៛/Kg ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅល្ងាចថ្ងៃទី ៦ ខែកុម្ភ: ឆ្នាំ ២០២៣ ថា កសិករដាំដុះពោតក្រហមរដូវប្រាំងឆ្នាំ ២០២៣ នេះ បើគឹតមកត្រឹមចុងខែមករា សម្រេចបាននៅលើផ្ទៃដី សរុប ៦.៩៤០ ហិកតា ដោយឡែកកាលពីឆ្នាំ ២០២២ កសិករអនុវត្តដាំដុះសម្រេចបាននៅលើផ្ទៃដីសរុប ៧.១០០ ហិកតា បើប្រៀបធៀបឆ្នាំ ២០២២ ឆ្នាំនេះតិចជាង ១៦០ ហិកតា ។
លោកប្រធានបន្ថែមថា នៅយប់ថ្ងៃទី ៣ ខែកុម្ភ:នេះ មានខ្យល់កន្ត្ថ្រាក់ បណ្ដាលឲ្យពោតចំណីសត្វ របស់កសិករនៅភូមិកំពង់ឬស្សី ស្រុកត្បូងឃ្មុំ ដួលរលំអស់ចំនួន ២០,៥៥ ហិកតា ស្មើ ២៦ គ្រួសារ ខូចខាតទាំងស្រុង ៣ ហិកតា ស្មើ ៤ គ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង