រដ្ឋបាលខេត្តក្រចេះ បេីកកិច្ចប្រជុំស្តីពីការដោះស្រាយផលប៉ះពាល់ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្ គខេត្តក្រចេះ
ខេត្តក្រចេះ ៖ យោងតាមការប្រជុំពិភាក្សាស្តីពីផលប៉ះពាល់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះនិងផ្លូវតភ្ជាប់ នាព្រឹកថ្ងៃចន្ទ ០១ ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ វត្តមាន ឯកឧត្តម លឹម សុីនីន រដ្ឋលេខាធិការនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន ។
ពិធីនេះដែរមានការអញ្ជេីញចូលរួមពី លោក ហេង សុថា អភិបាលរង នៃគណអភិបាលខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោក លោក ម៉ែន វណ្ណា នាយករដ្ឋបាល សាលាខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក លោកចៅសង្កាត់ និងលោក លោក ប្រធាន អនុប្រធាន មន្ទីរ ជុំវិញខេត្តនិងក្រសួង ពាក់ព័ន្ធ ជាច្រេីនរូបទៀត ។
យោងតាមខ្លឹមសារសំខាន់ៗដកស្រង់ពីអនុក្រិតសម្រាប់អនុវត្តន៏ ដោះស្រាយផលប៉ះពាល់ ប្រធានស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវអប់រំផ្សព្វផ្សាយក្រមសីលធម៌ដល់មន្រ្តីពាក់ព័ន្ធដេីម្បីស្វែង យល់និងទប់ស្កាត់បានទាន់ពេលវេលានូវរាល់សកម្មភាពណាដែលផ្ទុយនិងអនុក្រិតលេខ៨៧ អនក្រ.បក ។
ឯកឧត្តម មានប្រសាសន៏ថា៖ ត្រូវធ្វេីការអង្កេតវាស់វែងលម្អិត និងវាយតម្លៃអំពីផលប៉ះពាល់ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព និងមិនលំអៀង ។ ហេីយគណនាចំនួនទឹកប្រាក់សំណង ឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ គោលការណ៏ និងគោលនយោបាយ ។ ត្រូវពន្យល់ផ្សព្វផ្សាយអំពីមូលដ្ឋានច្បាប់ លខិតគតិយុត្ត និងសម្របសម្រួល ឱ្យប្រជាពលរដ្ឋ រុះរេីដោយស្ម័គ្រចិត្ត ហេីយមិនត្រូវជ្រៀតជ្រែក ឬអន្តរាគម ដែលនាំឱ្យជះឥទ្ធិពលដល់ដំណេីរការ ការងារដោះស្រាយផលប៉ះពាល់ ។
ឯកឧត្តម លឹម សុីដេនីន បញ្ជាក់ផងដែរ ត្រូវសមសម្រួល និងចាត់វិធានការមុឺងម៉ាត់ ដេីម្បីធ្វេីការរុះរេីសំណង់ និងទ្រព្យសម្បត្តិ ដែលបានដោះស្រាយរួច ។ ត្រូវធានាថា ការឈូសឆាយ ទីតាំងស្របតាមរបៀងនៃផលប៉ះពាល់ និងទទួលខុសត្រូវក្នុងករណីមានការបំពានកាតព្វកិច្ចនេះ ។ ត្រូវពង្រឹងការគ្រប់គ្រង និងទប់ស្កាត់រាល់ការទន្រ្ទានកាន់កាប់ជាថ្មី ការសាងសង់សំណង់ថ្មី ។ ត្រូវរៀបចំចុះបញ្ជីជាដីសាធារណៈ នូវដីឯកជន ដែលបានធ្វេីលទ្ធកម្មរួចរាល់ ។ ឯកឧត្តម មានប្រសាសន៏ បន្ថែមថា ៖ មន្រ្តីមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ គ្របលំដាប់ថ្នាក់ មិនត្រូវទិញ លក់ ដោះដូរ ឬធ្វេីលទ្ធកម្មដីដេីម្បីផលប្រយោជន៏ឯកជន នៅតាមទីតាំងជាក់លាក់របស់គម្រោង គ្រប់ដំណាក់កាលនៃការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងជាដាច់ខាត ដរាបណាការងាដោះស្រាយផលប៉ះពាល់ដោយសារគម្រោងមិនទាន់បានបញ្ចប់ជាស្ថាពរ៕ ដោយ ស៊ាន ច័ន្ទដា