មេដឹកនាំកូរ៉េខាងជើង ផ្ញើសាររំលែកទុក្ខដល់ស៊ីរី

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសាររំលែកទុក្ខដល់សមភាគីស៊ីរីរបស់លោក ចំពោះគ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្សជិត ៨,០០០នាក់នៅក្នុងប្រទេសតួកគី និងស៊ីរី។

លោក Kim បាននិយាយនៅក្នុងសារជាសំឡេងទៅកាន់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ថា “ខ្ញុំប្រាកដថា ក្រោមការដឹកនាំរបស់លោក រដ្ឋាភិបាលស៊ីរី និងប្រជាជន នឹងយកឈ្នះលើការខូចខាតពីការរញ្ជួយដីឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយជីវិតរបស់ប្រជាជនដែលរងផលប៉ះពាល់នឹងមានស្ថេរភាព”។ នេះបើយោងតាមការចេញផ្សាយរបស់ BBC។

ទន្ទឹមនឹងនេះដែរ មេដឹកនាំកូរ៉េខាងជើងបាននិយាយថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ចំនួន ៥ លានដុល្លារដល់ប្រទេសទួរគី និងបញ្ជូនបុគ្គលិកចំនួន ១១០ នាក់ ដើម្បីគាំទ្រដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះរបស់ខ្លួន។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​របស់កូរ៉េខាងជើង​​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា គ្រឿង​ផ្គត់​ផ្គង់​វេជ្ជសាស្រ្ដ​ក៏​នឹង​ត្រូវ​បាន​ចែក​ចាយ​ផង​ដែរ។

គួររំឮកថាៈ ទួរគី និងស៊ីរី បានរងនូវសោកនាដកម្មដ៏អាក្រក់ នៃការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ កាលពីថ្ងៃចន្ទកន្លងទៅនេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងប្រមាណជិត ៨,០០០ នាក់ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ៕

អត្ថបទដែលជាប់ទាក់ទង