រដ្ឋបាលខេត្តក្រចេះបើកកិច្ចប្រជុំ ស្តីពីការរៀបចំផែនការសណ្តាប់ធ្នាប់ ក្នុងពីធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសុពណ៌កាឡី 

ខេត្តក្រចេះ៖ យោងតាមស្មារតីនៃកិច្ចប្រជុំស្តីពីការរៀបចំ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីសម្ពោធ ឆ្លង ឧបដ្ឋានសិលា និងសមិទ្ធផល នានាក្នុងវត្តភ្នំសុពណ៌កាឡី  ឃុំចំបក់  ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលវត្តមាន នាឱកាសនោះ  ។

ពិធីប្រជុំនេះផងដែរ បានប្រព្រឹត្ត នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមាន  លោក គង់ គឹមនី អភិបាលនៃគណៈអភិបាលរងខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ជាប្រធានអង្គប្រជុំ និងមានការចូលរួមពីសំណាក់ លោក ទុយ ប៊ុន សេរីរត្ន័ មុន្នី គណៈអភិបាលរងខេត្ត លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្តក្រចេះ  លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ពាក់ព័ន្ធជុំវិញខេត្ត និងកម្លាំងទាំងបីប្រភេទ ជាច្រើនរូបទៀត។

ជាមួយគ្នានេះ  លោក គង់ គឹមនី មានប្រសាសន៏ថា ៖ បណ្តាអង្គពាក់ព័ន្ធត្រូវធ្វើយ៉ាងណាឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន តាមអ្វីដែលបានគ្រោងទុក និងពិសេស គឺផ្នែកការពារ សន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំដែលបានអញ្ជើញមកក្នុងកម្មវិធីប្រកបដោយសុខសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា  កម្មវិធី សម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផល នានា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ៕

ដោយ ស៊ាន ច័ន្ទដា

អត្ថបទដែលជាប់ទាក់ទង