ទីបំផុត សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យវាយរបងដែលសង់លយចូលឆ្នេរ អូរឈើទាលចោលហើយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ​ធ្វើការ​សម្របសម្រួល​វាយ និងធ្វើការរុះរើរបងដែលសង់លយចូលឆ្នេរ​អូរឈើទាលចេញ នេះបើយោងតាមការចេញផ្សាយរបស់កម្ពុជាថី្ម។

​លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុប្រាប់ក្រុមអ្នកសារព័ត៌មានថា «ពីល្ងាចម៉ិញ យើងបាន​ទទួលប្រសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យរដ្ឋបាលខេត្តព្រះសីហនុ​ធ្វើការ​សម្របសម្រួល និងជូនដំណឹង​ដល់ម្ចាស់កម្មសិទ្ធិករ​ដីដែល​មានប័ណ្ណកម្មសិទ្ធិ​នៅឆ្នេរអូឈើទាល ​ឱ្យធ្វើការរុះរើ​កែលម្អរបង​នៅប៉ែកខាង​សមុទ្រមួយចេញ​»។

គួរបញ្ជាក់ថា រដ្ឋបាលខេត្ត​បានធ្វើការកាយ និងរុះរបង​នៅប៉ែកខាងសមុទ្រចេញ​មួយអន្លើសិន ហើយចំពោះការសម្របសម្រួលយ៉ាងណា​បន្តទៀត រង់ចាំនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង