អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអូរកណ្តៀរត្រូវសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអូរកណ្តៀរសែនជ័យត្រូវបានសម្ពោធដាក់ឱ្យប្រេីជាផ្លូវការ..!! ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ អញ្ជេីញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរកណ្តៀរសែនជ័យ ខេត្តក្រចេះ ។ ពិធីនេះ ដោយមានការអញ្ជេីញចូលរួម ពី ឯកឧត្តម ហួត សុីនាដ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានដ្រុកអូរគ្រៀង សែនជ័យខេត្តក្រចេះ រួមនិងសមាជិកសមាជិការគណបក្សខេត្ត គណបក្សស្រុក គណបក្សឃុំ គណបក្សភូមិ ប្រមាណជាង ៤៩០នាក់ ។ ដោយឈរលេីស្មារតីនៃភាពខុសត្រូវខ្ពស់ពីសំណាក់ ឯកឧត្តម វ៉ា ថន សមាជិកគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បានឧបត្ថម្ភគាំទ្រក្នុងការសាសង់ អគារមួយខ្នងនេះ បានរួចរាល់ជាស្ថាពរ ហេីយត្រូវបានសម្ពោធដាក់ប្រេីប្រាស់ជាផ្លូវការនាពេលនេះ ។ ជាមួយគ្នានេះដែរ ឯកឧត្តម ហួត សុីនាដ អញ្ជេីញ សំណេះសំណាល និងថ្លែងអំណរអរគុណ ដល់សមាជិកសមាជិការ គណបក្សកម្ពុជា ឃុំអូរកណ្តៀរសែនជ័យ និងប្រជាពលរដ្ឋយេីង ទាំងអស់ដែលបានគាំទ្រហេីយជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច តេជោ សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស នាពេលបច្ចុប្បន្ន ។ ឯកឧត្តម ហួត សុីនាដ មានប្រសាសន៍ បន្តថា ៖ គណបក្សប្រជាជនកម្ពុជា គឺមានគោលនយោបាយត្រឹមត្រូវ និងច្បាស់លាស់ ដេីម្បីបំរេីផលប្រយោជន៍ប្រជាជន ។ ឯកឧត្តម វ៉ា ថន សមាជិកថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនប្រជាជនកម្ពុជាខេត្តក្រចេះ បានសំណេះសំណាល ជាមួយសមាជិកសមាជិការគណបក្សទាំងអស់ និងប្រជាពលរដ្ឋដែលបានអញ្ជេីញមកចូលរួមក្នុងកម្មវិធីសម្ពោធស្នាក់ការគណបក្សឃុំ អូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ នាឱកាសនេះ ។ ឯកឧត្តម មានប្រសាសន៏បន្តថា៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សបំរេីប្រជាជន និងដេីម្បីផលប្រយោជន៍ប្រជាជន ហេីយមានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលជាអ្នកស្ថាបនឹក និងស្វែងរកសន្តិភាព ជូនជាតិ និងប្រជាជនទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេច តេជោសែនជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតដលបច្ចុប្បន្ន គឺមានអាយុកាល៤៤ឆ្នាំ មកហេីយ ។ ដូច្នេះយេីងរួមគ្នា ថែរក្សា សុខសន្តិភាព ស្ថិរភាព និងការពារ នូវសមិទ្ធផល ជាតិយេីង ឱ្យបានគង់វង់ជារៀងរហូត ដេីម្បីប្រយោជន៍ជាតិ និងប្រជាជនយេីងនៅក្នុងខេត្ត ក៏ដូចក្នុងប្រទេសទាំងមូលផងដែរ ។ លេីសពីនេះ ឯកឧត្តម មានប្រសាសន៏បន្ថែមថា ៖ បានថ្លែងអំណរអរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋយេីងទាំងអស់ ដែលបានគាំទ្រ និងស្រឡាញ់ បោះឆ្នោតជូនគណបក្សប្រជាជនរយៈពេលកន្លងមក ហេីយឥឡូវ សូមពុក ម៉ែបងប្អូន យេីងបន្តគាំទ្រ បន្តទៀតដេីម្បីគណបក្សប្រជាជនយេីង មានលទ្ធភាពអភិវឌ្ឍន៏ប្រទេសឱ្យកាន់តែមានភាព សម្បូរ សប្បាយ និងរីកចម្រេីនបន្ថែមទៀត តទៅអនាគត ។ ជាចុងក្រោយ ឯកឧត្តម ក៏បានផ្តល់ជាសារ៉ុង ម្នាក់មួយ ទុកជាអនុស្សារីយ៍ និងថវិកាមួយចំនួនផងដែរ ៕ ដោយ ស៊ាន ច័ន្ទដា