ថ្ងៃនេះគម្រប់ខួប៣ឆ្នាំដែលកម្ពុជាជាប់ឈ្មោះជា “ប្រទេសតូចតែបេះដូងធំ” ប្រកបដោយមនុស្សធម៌ឲ្យនាវាWesterdam ចូលចកអំឡុងពេលផ្ទុះកូវីដ១៩

ពិភពលោក ពិតជាបានចាំនូវព្រឹត្តការណ៍ទាក់ទងទៅនឹងកប៉ាល់ Wasterdam ដែលបានចូលចតនៅក្នុងដែនទឹក នៃកំពង់ផែក្រុងព្រះសីហនុ ដែលមកទល់នឹងថ្ងៃនេះ គឺមានរយ:ពេល៣ឆ្នាំគត់ រាប់ចាប់តាំង ពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានសាធារណ:មតិជាតិ និងអន្តរជាតិ នៅទូទាំងពិភពលោក បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះទឹកចិត្ត ដ៏សប្បុរសរបស់ប្រជាជនខ្មែរ ក៏ដូចជា មេដឹកនាំកម្ពុជា ដែល បានផ្តល់ឱកាសអោយកប៉ាល់ទេសចរណ៍ដ៏ធំ ដែលមានផ្ទុកអ្នកដំណើររាប់សិបពាន់នាក់ ហើយដែលជិតអស់ស្បៀង ឲ្យមកចតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានផ្ទុះចេញពីទីក្រុងវ៉ូហាន នៃប្រទេសចិន ក៏បានធ្វើឲ្យកប៉ាល់ដ៏ធំមួយនេះ មានសំណាងអាក្រក់ដោយត្រូវបានប្រទេសមួយចំនួន បដិសេធមិនព្រមឲ្យចុះចត ដោយសារមូលហេតុខ្លាចការរីករាលដាលនៃជំងឺនេះ ឆ្លងចូលដល់សហគមន៍។ យ៉ាងណាក៏ដោយកម្ពុជាបានទទួលយកកប៉ាល់នេះ ដោយត្រូវបានអ្នកដំណើរទាំងអស់ គ្រប់ជាតិសាសន៍ នៅលើកប៉ាល់នេះ ប្រសិទ្ធិនាមឲ្យកម្ពុជា ថា​ ជា “ប្រទេសតូច តែបេះដូងធំ” ៕

អត្ថបទដែលជាប់ទាក់ទង