ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតតំណាង ដ៏ខ្ពង់ខ្ពស់សម្តេច តេជោ សែន អញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសិលា និងសមិទ្ធផលនានាក្នុងវត្តភ្នំសុពណ៌កាឡី
ខេត្តក្រចេះ ៖ ឯកឧត្តម ឧត្តមសេនីយ៏ឯក បណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជារការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវឧបដ្ឋានសិលា និងសមិទ្ធផលនានា ក្នុងវត្តភ្នំសុពណ៌កាឡី ស្ថិតក្នុងឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលព្រឹកថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វា ស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ។
ពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោក ជំទាវ មន្ត្រីអ្នកមុខអ្នការ អាជ្ញាធម៌ដែនដី កងកម្លាំងទាំងបី ប្រភេទ ប្រជាពលរដ្ឋ លោកយាយ លោកតា , ក្មួយៗកាកបាទក្រហម និងក្រុមយុវជនស្រលាញ់សន្តិភាព ប្រមាណជាង ១,៥០០នាក់។
ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញឡើងធ្វើគាវរៈកិច្ច ស្វាគមន៍ចំពោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង ឯកឧត្តម លោកជំទាវ ជាភ្ញៀវកិត្តិយស ព្រមទាំងអង្គពិធីទាំងមូល ដែលមានវត្តមាននាពេលនេះ ។
ឯកឧត្តម វ៉ា ថន មានប្រសាសន៍ថា៖ ដោយឈរលើកត្តាប្រទេសមាន សុខសន្តិភាព ពេញលេញ និងស្ថិរភាព ប្រជាពលរដ្ឋមានជីវភាពធូរធា សម្បូរសប្បាយ និងប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ។ ជាក់ស្តែង សមិទ្ធផល ដែលបានកសាងឡើងថ្មីៗនាពេលនេះ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ឯកឧត្តម បន្ថែមថា ៖ ដោយឈរលើគោលការ និងគោលនយោបាយត្រឹមត្រូវ និងច្បាស់លាស់ របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេច តេជោសែន ជាប្រមុខដឹកនាំ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព សេរីភាព ស្ថិរភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច រួមនឹងឥស្សរៈជនឆ្នើមៗ កំពូល កំពូល នៃគណបក្សប្រជាជនកម្ពុជា បានពួតដៃគ្នា កសាងប្រទេស ពីគំនរផេះផង់ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មកដល់ពេលបច្ចុប្បន្ន ។ ឯកឧត្តម វ៉ា ថន មានប្រសាសន៍បន្តថា៖ អ្វីៗ កើតមានឡើងដោយសារកម្លាំងចលករ និងកម្លាំងសាមគ្គី ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអរព្រះគុណ និងអរគុណ ចំពោះព្រះសង្ឃ ពុក ម៉ែបងប្អូន និងលោកយាយ លោកតា ដែលបានខិតខំ សាមគ្គីគ្នាកសាង បានសមិទ្ធផលទាំងអស់នេះឡើង។
ឯកឧត្តម បណ្ឌិត មានប្រសាសន៏បន្តថា ៖ ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញទូទាំងប្រទេស និងស្ថិរភាពនយោបាយនឹងន៎ល្អ ធ្វើឱ្យប្រទេសមានការភិវឌ្ឍលើគ្រប់វិស័យ និងធ្វីឱ្យជីវភាពប្រជាពលសម្បូរ សប្បាយ និងមានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការដើរហើរ និងការបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស ទាំងអស់នេះកើតចេញពីកត្តាសន្តិភា។
ឯកឧត្តម បន្ថែមថា៖ ប្រទេស បើគ្មាន សុខសន្តិភាពទេ កុំថាឡើយមានការគោរពសិទ្ធិមនុស្ស និងការបញ្ចេញមតិ សូម្បីតែការដើរហើរក៏គ្មានដែរ និយាយរួមគឺគ្មានអ្វីៗទាំងអស់ សូម្បីតែពេលវេល កសាងនៅតាមវត្តអារាម ក៏មិនមានដែរ។ ដូច្នេះសន្តិភាពសំខាន់លើសអ្វីៗទាំងអស់។ ដូច្នេះ ហើយ យើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សា ការពារ នូវសន្តិភាពនេះឱ្យបានគង់វង្ស ជារៀងរហូត ។ ព្រោះមានតែសុខ សន្តិភាពមួយទេ ដែលបានផ្តល់អ្វីៗ គ្រប់យ៉ាង និងផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់ការអភិវឌ្ឍន៏ប្រទេស និងអភិវឌ្ឍនៅមូលដ្ឋាន បានគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ( មានសុខ សន្តិភាព ទើបមានការអភិវឌ្ឍន៏ ) ៕ ដោយ ស៊ាន ច័ន្ទដា