អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់រកាកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
(ខេត្តក្រចេះ) នាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជើញញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។
ពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានសង្កាត់ រកាកណ្តាល រួមនិងសមាជិកសមាជិការគណបក្សថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ និងសមាជិកគណបក្សថ្នាក់ភូមិ ប្រមាណជាង ៦០០នាក់។ ដោយឈរលើស្មារតីនៃការទទួលខុសត្រូវខ្ពស់ពីសំណាក់ ឯកឧត្តម វ៉ា ថន សមាជិកគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បានឧបត្ថម្ភគាំទ្រក្នុងការសាសង់ អគារមួយខ្នងនេះ បានរួចរាល់ជាស្ថាពរ ហើយត្រូវបានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ នាពេលនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ា ថន សមាជិកថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនប្រជាជនកម្ពុជាខេត្តក្រចេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណដល់សមាជិកសមាជិការគណបក្សទាំងអស់ និងប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីសម្ពោធស្នាក់ការគណបក្ស នៅសង្កាត់រកាកណ្តាលក្រុងក្រចេះ ខេត្តក្រចេះ នាឱកាសនេះ។
ឯកឧត្តម មានប្រសាសន៏បន្តថា៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សបំរើប្រជាជន និងដើម្បីផលប្រយោជន៍ប្រជាជន ហើយ រួមសុខរួមទុក្ខជាមួយប្រជាជន មិនរត់ចោលប្រជាជនមួយជំហ៊ានណាឡើយ ។ ឯកឧត្តមបានបន្ថែមថា ៖ មានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលជាអ្នកស្ថាបនិក និងស្វែងរកសន្តិភាព ជូនជាតិ និងប្រជាជនទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច តេជោសែនជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតដល់បច្ចុប្បន្ន គឺមានអាយុកាល៤៤ឆ្នាំ មកហើយ។ ដូច្នេះយើងត្រូវរួមគ្នា ថែរក្សា នូវសុខ សន្តិភាព និងការពារនូវសមិទ្ធផល ដែលកើតមានឡើង ឱ្យបានគង់វង់ជារៀងរហូត ដើម្បីឱ្យគណបក្សប្រជាជនធ្វើការអភិវឌ្ឍប្រទេសឱ្យកាន់រីកចម្រើនបន្ថែមទៀត។
ជាថ្មីម្តងទៀត ឯកឧត្តម មានប្រសាសន៏ ៖ បានថ្លែងអំណរអរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលបានគាំទ្រ ស្រឡាញ់ និងទុកចិត្ត បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រយៈពេលកន្លងមក នឹងសូមពុកម៉ែបងប្អូនយើងទាំអស់គ្នាបន្តគាំទ្រឱ្យកាន់ខ្លាំងក្លាថែមទៀត ដល់គណបក្សប្រជាជនកម្ពុជាយើ ដើម្បីមានលទ្ធភាពអភិវឌ្ឍន៏ប្រទេសឱ្យកាន់តែមានភាពសម្បូរសប្បាយ និងរីកចម្រើនបន្ថែមទៀត តទៅអនាគត។
ជាចុងក្រោយ ឯកឧត្តម វ៉ា ថន បានចុះហត្ថលេខាប្រគល់អគារ ស្នាក់ការគណបក្ស ជូនសង្កាត់សម្រាប់ធ្វើការងារ នឹងបានផ្តល់វត្ថុអានុស្សាវារីយ៍ជាសារ៉ុងម្នាក់មួយ និងថវិកាចំនួន ២០.០០០រៀល ដល់សមាជិកបក្សដែលបានចូលរួមទាំងអស់ផងដែរ៕ ដោយ ស៊ាន ច័ន្ទដា