លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងអំណរគុណក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៊ីនវេសមិនឯ.ក ដែលជឿជាក់ និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDA

 

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានថ្លែងអំណរគុណក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក ដែលបានជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDA ព្រមទាំងបានចូលរួមចំណែកលើកស្ទួយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនៅកម្ពុជាឱ្យមានភាពល្អប្រសើរ រីកចម្រើនផងដែរ។

លោកជំទាវ បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក គឺជាការចូលរួមជួយចំគោលដៅ ដើម្បីឱ្យសមាគមធ្វើសកម្មភាពមនុស្សធម៌តាមរយៈការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមរាជធានីខេត្តនៅទូទាំងប្រទេស ហើយនេះក៏ជាបុណ្យកុសល ដែលបានមកពីទឹកចិត្ត អំពើល្អរបស់ យើងទាំងអស់គ្នាក្នុងការជួយដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក អនុស្សរណៈយោគយល់គ្នា ដែលក្រុមហ៊ុន បានឧបត្ថម្ភថវិកាចំនួន១០០,០០០ ដុល្លា ក្នុងមួយឆ្នាំក្នុងរយៈពេល៣ឆ្នាំ សរុប៣០០,០០០ដុល្លា ដើម្បីធ្វើការរួមគ្នាលើសកម្មភាពមនុស្សមនុស្សធម៌ចុះជួយ ព្យាបាលប្រជាពលរដ្ឋដោយឥតថ្លៃនៅទូទាំង ប្រទេស៕

ប្រភពៈ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង