មន្ត្រីពន្ធដាសាខាខេត្តស្វាយរៀង ចុះអនុវត្តច្បាប់ចាប់គោយន្តដឹកដីឲ្យបង់ពន្ធកណ្តាលវាលស្រែ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងកក្រើកក្នុងបណ្ដាញសង្គម
(ខេត្តស្វាយរៀង): មន្ត្រីពន្ធដាខេត្តស្វាយរៀង រួមនិងសមត្ថកិច្ចដែលបានចុះអនុវត្តច្បាប់ចាប់គោយន្តដឹកដីនៅកណ្តាល វាលស្រែ ផាកពិន័យចំនួន ២០ម៉ឺនរៀលក្នុងមួយគោយន្ត ដែលពលរដ្ឋបានបង្ហោះ តាមបណ្ដាញសង្គមកំពុងតែផ្ទុះ ការចាប់អារម្មណ៍កាលពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋបានលើកឡើងថា គោយន្តកែច្នៃរបស់ពួកគាត់គឺជាគោយន្តដែលបំពាក់ដោយម៉ាស៊ីនគោយន្ត(ម៉ាស៊ីនបូមទឹក) គឺមិនមែនជាម៉ាស៊ីនរថយន្តនោះទេ ដូច្នេះសូមមន្ត្រីជំនាញពិនិត្យនិងពិចារណា ឡើងវិញចំពោះការផាកពិន័យទៅលើ គោយន្តរបស់ពួកគាត់ដែលប្រកបរបររកស៊ីដឹកដីបានបន្តិចបន្តួចគ្រាន់តែចិញ្ចឹមជីវិតនោះ និងបង់លុយឲ្យធនាគារតែប៉ុណ្ណោះ។
ជុំវិញករណីនេះ មន្ត្រីពន្ធដាខេត្តស្វាយរៀង បានបញ្ជាក់ថា : យោងតាមប្រកាសលេខ៥៣១ សហវ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធលេីមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឧបសម្ព័ន្ធ១ ចំណុច ខ១ ចែងថា រថយន្តដែលបំប្លែងមកពីគោយន្ត ត្រូវបង់ពន្ធចំនួន ២០០,០០០ រៀល សម្រាប់១ឆ្នាំ ក្នុងមួយគ្រឿង ។
មន្ត្រីពន្ធដាខេត្តបានបន្តថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារចុះពិនិត្យពន្ធលេីមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទរបស់សាខាពន្ធដារខេត្តស្វាយរៀង បានចុះពិនិត្យតាមដង ផ្លូវនៅជិតនឹងទីតាំងដែលយានយន្តកែច្នៃនោះ កំពុងចរាចរណ៍និងប្រកបអាជីវកម្ម ហើយបានពិនិត្យឃើញថា មិនទាន់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននៃយានជំនិះនៅឡើយ ស្របតាមប្រកាសជាធរមាន ទើបកម្លាំងចម្រុះចុះដល់ទីតាំងដេីម្បីណែនាំនិងអញ្ជើញម្ចាស់គោយន្តកែច្នៃទាំងនោះមកបង់នៅតាមគោលដៅដែលបានកំណត់។
មន្ត្រីបានបញ្ជាក់ថា គោយន្តកែច្នៃទាំងនោះជាប្រភេទយានយន្តអាជីវកម្មដឹកដី មមិនមែនជាយានយន្តកសិកម្មសុទ្ធសាធនោះទេ។ លើសពីនេះមហាជនបានលើឡើងថា ក្នុងករណីនេះបើពិនិត្យឃើញថា មន្ត្រីពន្ធដារចុះអនុវត្តផ្ទាល់នេះ បានប្រព្រឹត្តខុសពីគោលការណ៍ក្នុងប្រការណាមួយ សូមអគ្គនាយកដ្ឋានពន្ធដា គួរចាត់វិធានការយ៉ាងឆាប់រហ័សផងទាន៕ ដោយ:33