ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ នេះគឺជាខួបទី១១២ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»

(ខេត្តស្វាយរៀង): នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា:ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ នេះគឺជាខួបទី១១២ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ។

លោកជំទាវបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកស្រីបានអញ្ជើញជាអធិបតីនៅក្នុងពិធីជួបសំណេះសំណាលជាមួយនារី នៅសង្កាត់បាវិត ក្រុងបាវិត. និងក្នុងពិធីសម្ភោធដាក់ ឲ្យប្រើ ប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំថ្នាធ្នង់ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីអបអរសារទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាជិក សមាជិកា ដោយក្តីនឹករលឹក និងការ គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា ស្ត្រីគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច សង្គម តាមរយៈ ការចូលរួមចំណែយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ។  បច្ចុប្បន្នត្រូវបាន រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន យកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ផ្តល់ឱកាសការងារ និង អត្ថប្រយោជន៍ដល់ស្ត្រីពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និង ប្រកបដោយគុណភាព ប្រសិទ្ធភាពការងារ ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។

ជាចុងបញ្ចប់នៃពិធី លោកជំទាវក៏បាន នាំយកនូវអំណោយរួមមាន៖ ស៊ឹង១ ក្រម៉ា១ និងថវិកា ២ម៉ឺនរៀល ចែកជូនដល់បងប្អូននារីដែលបានចូលរួមកម្មវិធីក្នុងថ្ងៃនេះផងដែរ៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង