សូមអបអរសាទរ និងស្វាគមន៍មាតុភូមិនិវត្តន៍នៃវត្ថុបុរាណទាំង៧៧គ្រឿង ជាឈុតគ្រឿងអលង្ការមាស ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាលរបស់កម្ពុជា ពីចក្រភពអង់គ្លេស!
សូមអបអរសាទរ និងស្វាគមន៍មាតុភូមិនិវត្តន៍នៃវត្ថុបុរាណទាំង៧៧គ្រឿង ជាឈុតគ្រឿងអលង្ការមាស ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាលរបស់កម្ពុជា ពីចក្រភពអង់គ្លេស!
គ្រឿងអលង្កាបុរាណខ្មែរសរុបចំនួន៧៧គ្រឿង បានបញ្ជូនពីចក្រភពអង់គ្លេសមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានដូចជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិលបន្តោង ស្ថិតនៅក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគ្រឿងអលង្ការមាស និងលោហមានតម្លៃមួយចំនួន។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីវត្ថុបុរាណខ្មែរ ធ្វើអំពីថ្ម និងសំរឹទ្ធមួយចំនួន ដែលទទួលបានពីប្រទេសអង់គ្លេស នៅខែកញ្ញា ឆ្នាំ២០២១កន្លងមក នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី
ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ ទេសចរណ៍ ព្រមទាំងមន្ត្រីជំនាញកម្ពុជា បានអញ្ជើញទៅប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរពីក្រុមគ្រួសារលោក Douglas Latchford ។