ឯកឧត្តម ហាន កុសល ចូលរួមសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ពិសេសជំហានឆ្ពោះទៅ “កម្ពុជាគ្មានជំងឺគ្រុនចាញ់”

ថ្ងៃទី២០-២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានកម្មវិធីគ្រុនចាញ់ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ពិសេសជំហានឆ្ពោះទៅ កម្ពុជាគ្មានជំងឺគ្រុនចាញ់ “ការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣” របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។សមាសភាពចូលរួមមានក្រសួងសុខាភិបាល អភិបាលរងទទួលបន្ទុក ទូទាំង ២៥រាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ សរុបចំនួន ២១៨នាក់ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

សន្និបាតនេះប្រព្រឹត្តទៅក្នុងគោលបំណងពិនិត្យមើលពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន នាឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ពិសេសជំហានឆ្ពោះទៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ “ការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង