រដ្ឋបាលខេត្តក្រចេះបើកកិច្ចប្រជុំជាអន្តរក្រសួងដើម្បីដោះស្រាយផលប៉ះពាល់គម្រោងសាងសង់ស្ពានឆ្លងទន្លេ មេគង្គ« ក្រចេះ-កំពង់ធំ» និងផ្លូវតភ្ជាប់
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃ ពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីភាពប៉ះពាល់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ «ក្រចេះ-កំពង់ធំ » និងផ្លូវតភ្ជាប់។
ពិធីនេះ ដោយមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋាន ដោះស្រាយផលប៉ៈពាល់គម្រោងអភិវឌ្ឍន៏,ឯកឧត្តម នៃ ប៉ាត់ អនុរដ្ឋលេខាធិការនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន, លោក ហេង សុថា អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និង លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុក ចិត្របុរី , លោក សេក ប៊ុន ហេង អភិបាលនៃគណៈអភិបាលក្រុង ក្រចេះ , លោក សូម សារិត អភិបាលនៃគណៈអភិបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ពាក់ព័ន្ធ លោក លោកស្រី មេឃុំ ចៅសង្កាត់ និងអង្គភាពពាក់ព័ន្ធជាច្រេីនរូបទៀត ។
ក្នុងកិច្ចប្រជុំនេះផងដែរ៖ ឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការនៃក្រសួងហិរញ្ញវត្ថុនិងប្រធានដឹកនាំកិច្ចប្រជុំបានមានប្រសាសន៏ថា ៖ ទី១. សូមឱ្យមានការផ្សព្វផ្សាយ ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យគាត់បានទទួលដំណឹង និងយល់ជ្រួតជ្រាប សហការជាមួយក្រុមការងារដើម្បី អនុវត្តគម្រោង ។ ទី២ – ការចុះស្រង់ដី, ដំណាំ , សំណង់ និងផ្ទះ ឱ្យបានត្រឺមត្រូវ ច្បាស់លាស់ ចំពោះម្ចាស់កម្មសិទ្ធម្នាក់ៗ និងគ្រួសារនីមួយៗ ឱ្យបានល្អ ពិតប្រាកដ ។ ទី៣ – ក្រុមការងារយេីងត្រូវ ស្រង់ចំនួនគ្រួសារ នីមួយមនុស្សប៉ុន្មាននាក់ នៅក្នុងបន្ទុក ។ ទី៤ – ក្រោយអនុវត្ត ចុះស្រង់ទិន្នន័យរួចរាល់ ក្រុមការងារយើងត្រូវរៀបចំឯកសារត្រៀមទុកសម្រាប់សហការដោះស្រាយ ជាមួយគណៈកម្មការអន្តរក្រសួង ឱ្យបានរលូន ដើម្បីបង្កលក្ខណៈឱ្យក្រុមហ៊ុន ស៊ាងហៃ សាងសង់នេះបាន ដំណេីរការងារដោយរលូនតាមការគ្រោងទុក ។ ទី៥- សូមឱ្យក្រុមហ៊ុន (Shanghai Construction Grop Co,Ltd.)ត្រូវទទួលការងារសាងសង់ សា្ពន និងផ្លូវតភ្ជាប់នោះ ត្រូវធ្វើការសហការជាមួយអាជ្ញាធរដែនដី និងជំនាញពាក់ព័ន្ធឱ្យបានល្អ ដើម្បីជៀសវាងមានបញ្ហានូវចំណុចណាមួយចំពោះប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ ក្រុមហ៊ុន សាងសង់ ស៊ាងហៃ បានធ្វេីបទបង្ហាញជូនអង្គប្រជុំផងដែរ នូវរូបភាពសាសង់ ដែលមានដូចតទៅ៕ ដោយ ស៊ាន ច័ន្ទដា