សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះជាខួប១ឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន យើងចាំមើលប្រតិកម្ម របស់ប្រទេសមហាអំណាចនានា
សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ថ្ងៃនេះជាខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន ហើយយើងរង់ចាំមើល និងស្ដាប់សេចក្តីថ្លែងការណ៍ របស់ប្រទេសមហាអំណាចនានា នេះបើតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។
ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ជាង ៧ពាន់នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងនេះវាស្មុគស្មាញ ហើយក៏វាពាក់ព័ន្ធដល់កម្ពុជាផង ហើយការផ្គត់ផ្គង់ស្បៀងក៏ជាបញ្ហាសំខាន់មួយដែលយើងកំពុងខិតខំពង្រឹងនៅការគ្រប់គ្រងស្បៀងរបស់យើង។
សម្តេចតេជោបានបញ្ជាក់ថា៖ “ស្ថានភាពស្បៀងនៅកម្ពុជាគឺយើងគ្រប់គ្រងបាន អតិផរណាក៏គ្រប់ គ្រងបានល្អ ។ យើងចង់ឲ្យអតិផរណាទាបជាងនេះប៉ុន្តែវាមិនអាចចុះបានទៀតទេ។ សំខាន់ជាងគេគឺតម្លៃប្រេងនេះតែម្ដងបើតម្លៃប្រេងវាឡើ ងគឺវាជាបញ្ហាគ្រប់ប្រទេសទាំងអស់មិន មែនតែកម្ពុជានោះទេ”។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានឱ្យដឹងថា ព្រោះសម័យ នេះវាមិនមែនជាសម័យដឹកទំនិញតាមរទេះគោ,រទេះក្របី,រទេះសេះទៀតទេ គឺជាសម័យដឹកទំនិញដោយប្រើប្រាស់ប្រេងឥន្ធនៈ ។ ដូចនេះបើប្រេងឡើងថ្លៃវាធ្វើឱ្យតម្លៃដឹកជញ្ជូនក៏ឡើងថ្លៃ គឺវានឹងធ្វើឱ្យទំនិញនៅលើទីផ្សារក៏វាឡើងថ្លៃ។ សម្តេចតេជោបានបន្តថា ដូច្នេះផលប៉ះពាល់របស់សេដ្ឋកិច្ចកម្ពុ ជាគឺផ្សារភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចតំបន់និងពិភពលោក។
សម្តេចតេជោបានបន្ថែមថា៖ “ប៉ុន្តែយើងក៏មានសំណា ងដែរដោយប្រទេសពីរនៅក្បែរយើងមា នសេដ្ឋកិច្ចល្អគឺប្រទេសវៀតណាមដែលមានកំណើន សេដ្ឋកិច្ចល្អនិងអតិផរណាទាប ហើយ សេដ្ឋកិច្ចរបស់ថៃក៏ស្ថិតក្នុងស្ថានភាពល្អ មានតែឡាវទេដែលអតិផរណាមានដល់៤០ភាគរយ”៕
ប្រភពៈ ក្រសួងព័ត៌មាន