រដ្ឋបាលខេត្តក្រចេះប្រារព្វពិធីអបអរខួបលេីកទី១១២ទិវាអន្តរជាតិនារី៨មីនា ២០២៣ក្រោមប្រធានបទ«ស្រ្តីរួមគ្នារក្សាសន្តិភាពដេីម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យ ឌីជីថល»
- រដ្ឋបាលខេត្តក្រចេះប្រារព្វពិធីអបអរសាទរខួបលេីកទី១១២ ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២៣ ក្រោមប្រធានបទ« ស្ត្រីរួមគ្នារក្សាសន្តិភាព ដេីម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល » ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះប្រារព្វពិធីអបអរសាទរខួបលេីកទី១១២ ទិវាអន្តរជាតិនារីមីនាឆ្នាំ២០២៣ ក្រោមប្រធានបទ«ស្ត្រីរួមគ្នារក្សាសន្តិភាព ដេីម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល » នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១១កេីត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្តក្រចេះ ក្រោម អធិបតីភាព ឯកឧត្តម វ៉ា ថន និងជំទាវ រួមនឹងឯកឧត្តម ហឿ សុីយ៉ែម និងលោក ជំទាវ ។ ពិធីនេះ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងលោក លោកស្រីជាអភិបាលនៃគណៈអភិបាលស្រុក ក្រុងទាំង៦ រួមនារី នារីមានប្រមាណជាង៤២០នាក់ផងដែរ ។ ជាមួយគ្នានេះ លោក ស្រី ឆូ គឹមស៊ត ប្រធានមន្ទីរ កិច្ចការនារី ខេត្ត បានថ្លែងថា ៖ ការប្រារព្វពិធីអបអរសាទរខួបលេីកទី១១២ ទិវាអន្តរជាតិនារី៨មីនា នាឱកាសនេះ ក្នុងគោលបំណងរំលឹកពីការតស៊ូរបស់ស្រ្តីដែលបានទាមទាសិទ្ធិសេរីភាពក្នុងការអនុវត្តតួនាទី ភារកិច្ចឱ្យស្មេីភាពរវាងស្រ្តីនិងបុរស នៅក្នុងសង្គមដេីម្បីឆ្លុះបញ្ចាំងពីវឌ្ឍនៈភាព សមិទ្ធផលនានា និងការប្តេជា្ញចិត្ត ជាវិជ្ជមាន ។ ស្ថិតក្នុងបរិការនៃយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងការពង្រឹង សមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទ្ធិភាពដេីម្បីធានាដល់ស្រ្តី និងយុវវ័យគ្រប់រូប ទទួលបានសមភាពគ្រប់កាលៈទេសៈនៅក្នុងវិស័យ នយោបាយ និងសេដ្ឋកិច្ចសង្គម ព្រមទាំងអនុវត្តសិទ្ធិចូលរួមដោយស្មេីភាព និងជាធនធានដ៏មានតម្លៃ ហេីយជាដៃគូូរដែលមិនអាចខ្វះបាន ជាមួយនិងបុរសក្នុងការកសាងសង្គមជាតិ ប្រកបដោយ ចេរភាព និងសេចក្តីថ្លៃថ្នូ ក្នុងសង្គម ។ ក្រោយបាន ស្តាប់នូវការអានប្រវត្តទិវាអន្តរជាតិ៨មីនា ឆ្នាំ២០២៣ ជាព្រះរាជសារសម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូ សុភមង្គល នាឱកាសអបអរសាទរខួបលេីកទី១១២ នៃទិវាអន្តរជាតិនារី៨មីនា ២០២៣ នេះ គឺឆ្លុះបញ្ចាំងពីគុណប្រយោជន៏និងទិដ្ឋភាពរួមនៃការទទួលបានសិទ្ធិនារីទូទៅ ក្នុងការអភិវឌ្ឍជាតិ ។ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត មានប្រសាសន៏ ថា ៖ ការគោរពសិទ្ធិ យ៉ែនឌ័រ គឺជាសេចក្តីថ្លៃថ្នូរមួយសម្រាប់មនុស្សទូទៅគ្រប់រូប រស់ក្រោមដំបូលសន្តិភាព និងការភិវឌ្ឍន៏ ។ ឯកឧត្តម បន្ថែមថា ៖ ដេីម្បីតបនិងបរិបទនេះយេីងត្រូវរួមគ្នាបន្តលេីក កម្ពស់ និងជម្រុញអនុវត្តគោលនយោបាយសមភាពយេនឌ័រ ស្របតាមនយោយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ត្រូវចាត់ទុកថា ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយចេរភាព ។ ដេីម្បីជាមនោសញ្ចតនាមិនអាចកាត់ថ្លៃបាន ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានផ្តល់ជាថវិកាដល់បងប្អូននារីជាមន្រ្តីរាជការម្នាក់៤០.០០០រៀលផងដែរ ៕ ដោយ ស៊ាន ច័ន្ទដា