ព្រះវិហារនិងសមិទ្ធផលនានានៅក្នុងវត្តឧត្តមសិដារាម«ហៅវត្តព្រែកតាអាំ»ស្ថិតនៅឃុំបុសលាវ ស្រុកចិត្របុរី ត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ…!! ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃសុក្រ ១២កេីត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ខែ មីនា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញសម្ពោធដាក់ប្រេីប្រាស់ជាផ្លូវការ
នូវព្រះវិហារនិងសមិទ្ធផលនានាស្ថិតនៅភូមិព្រែកតាអាំ ឃុំ បុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ពិធីដោយមានការចូលរួមពីឯកឧត្តម លោក ជំទាវជាអភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលនៃគណៈអភិបាលស្រុក , លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត,លោកមេបញ្ជាការ មេបញ្ជារងនៃកងកម្លាំងទាំងបីប្រភេទ, រួមនិងព្រះសង្ឃ លោក តា លោកយាយ បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស ជាង៥២០នាក់ ។ ជាមួយគ្នានេះ លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរី អញ្ជេីញឡេីងធ្វេីគារវៈកិច្ចស្វាគមន៏ និងធ្វេីរបាយការណ៍សង្ខេប ជូនគណៈអធិបតី និងអង្គពិធីទាំងមូលស្តីអំពីស្ថានភាពរួមនៅស្រុកចិត្របុរី ខេត្តក្រចេះ ៖ ។ ចំពោះការងារ សាងសង់ រួមមាន៖ ព្រះវិហារ មានទំហំ ១០ម x១៨,៥០ម ហេីយមានសរសរ ៥៨ដេីម ។ ប្រក់ដំបូល ០.៥ ផ្នត់រចនាដោយក្បាច់បុរាណខ្មែរ គ្រងលេីបាល័ង្គ ០.៤ ជាន់ ។ តម្កល់ព្រះពុទ្ធដិមាករ ឆ្លាក់ដោយថ្មមាប ដាប់ ចំនួន០៩ ព្រះអង្គ ។ រូបសំណាកព្រះអង្គជួនណាត មានទំហំ ០,៥០មx ០,៥០ម x ០,៤ម មួយកន្លែង ។ – រូបសំណាកដំរីកម្ពស់ ១,៥ម ចំនួន២កន្លែង ។ លោក យិន វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក បានរាយការ គិតក្នុងការ ចំណាយលេីការងារសាងសង់ ទាំងអស់សរុបជាទឹកប្រាស់អស់ ៖ ១៩៩.៥៥៧ ដុល្លា ។ ដោយទទួលបានរបាយការណ៍ សង្ខេបរបស់ លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរី ឯកឧត្តម វ៉ា ថន អភិបាល ខេត្តមានសាសន៏ សំណេះសំណាល និងអរគុណ ដល់ ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងពុកម៉ែ បងប្អូន លោកគ្រូ អ្នកដែលបានអញ្ជេីញមកចូលរួមពិធីនាឱកាសនេះ ពិសេសសព្វបុរសជននានា ដែល បានជួយឧបត្ថម្ភគាំទ្រក្នុងការងារ សាងសង់នូវសមិទ្ធផលទាំងអស់នេះសម្រេចបានលទ្ធផល ប្រកបដោយជោគជ័យត្រចះត្រចង់ដែលសម្ពោធដាក់ឱ្យប្រេីប្រាស់នាឱកាសនេះ ។ ឯកឧត្តម បន្តថា ៖ ដោយឈរលេីប្រទេសមានសុខ សន្តិភាព និងស្ថិរភាព នយោបាយរឹងមាំ បងប្អូនប្រជាពលរដ្ឋ មានសេរីភាពពេញលេញក្នុងដេីរហេីរ ប្រកបមុខរបរកទទួលទាននៅគ្រប់ទីកន្លែង ដោយពុំបារម្មណ៏ ពីអសន្តិសុខប្រទេសឡេីយ ។ ទាំងអស់នេះហេីយគឺកេីតចេញពី នយោបាយឈ្នះ ឈ្នះ របស់សម្តេច តេជោសែន គឺយេីងឈ្នះទាំងអស់គ្នា គឺខ្មែរតែមួយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ សែន និងឥស្សរៈជនទាំងអស់របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំ និងកែប្រែប្រទេសពីបាតដៃទទេ រហូតមកដល់បច្ចប្បន្នមានការអភិវឌ្ឍន៏លេីគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ។ ជាថ្មីម្តងទៀត ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត អំពាវនាវ សូមបងប្អូនយេីង ទាំងអស់ចូលរួមបន្តសហការគ្នាល្អបន្តទៀតដេីម្បីអភិវឌ្ឍមូលដ្ឋាន និងសហគមន៏យេីងកាន់តែរីកចម្រេីនបន្ថែមទៀត ជាក់ស្តែងដូចសមិទ្ធផលនាពេលនេះ បានកេីតឡេីងដោយកម្លាំងសាមគ្គី របស់ពុកម៉ែ បងប្អូន ។ លេីសពីនេះ ឯកឧត្តម អភិបាលខេត្តបានអំពាវនាវ សូមពុក ម៉ែ បងប្អូនយេីងទាំងអស់គ្នា បន្តទៅទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស ដោយឥតគិតថ្លៃ តាមគោលការរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញ ដេីម្បីបន្តភាពសមនៅក្នុងខ្លួនយេីង និងចូលរួមអនុវត្តឱ្យខ្ជាប់ខ្ជួន នូវចរាចរណ៏ជេីងគោកទាំងអស់គ្នាដេីម្បលប់បំបាត់នូវគ្រោះថ្នាក់ ចរាចរណ៍កេីតឡេីងជាយថាហេតុដល់ជីវិតខ្លួនឯង និងជីវិតអ្នកដទៃ។ ហេីយបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត ដែល នឹងខិតជិតមកដល់ ដោយ មានសម្តេច តេជោ សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសនាពេលបច្ចប្បន្ន ។ ដោយមិនអាចកាត់ចិត្តបានឯកឧត្តម បានប្រគេនថវិកាចំនួន(៣លានរៀល)ដល់ព្រះសង្ឃដេីម្បីកសាងសមិទ្ធផលនានា និងជូនមានវត្ថុអានុស្សារីយ៍ផ្តល់ប័ណ្ណសសេីរ ផងនិងផ្តល់ជូនក្រណាត់ស ម្នាក់១ដុំដល់លោកតា លោកយាយនិងសារ៉ុងជូន ពុកម៉ែ បងប្អូន ម្នាក់ ១ផងដែរ ៕ ដោយ ស៊ាន ច័ន្ទដា