ផឹកស្រាស្រវឹង មានទំនាស់បញ្ហាព្រំប្រទល់របងជាមួយជនរងគ្រោះ យកគ្រាប់បែកបោកលេង នៅស្រុករំដួល
ផឹកស្រាស្រវឹង មានទំនាស់បញ្ហាព្រំប្រទល់របងជាមួយជនរងគ្រោះ យកគ្រាប់បែកបោកលេង នៅស្រុករំដួល
(ខេត្តស្វាយរៀង): គ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងកក្រើកមេឃ ខណ:ជនបង្កជាទាហានចូលនិវត្តបានផឹកស្រាស្រវឹងហើយមានទំនាស់ព្រំប្រទល់របងជាមួយជនរងគ្រោះដែលជាអ្នកជិតខាង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា: កាលពីព្រលប់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៣ ម៉ោង១៩និង២០នាទី យប់ នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង មានករណីបោកគ្រាប់បែក បង្កដោយជនសង្ស័យ ០១នាក់ ឈ្មោះ អ៊ុ ផា ភេទប្រុស អាយុ ៦៩ឆ្នាំ ជាយោធាចូលនិវត្ត បច្ចុប្បន្នមានទីលំនៅភូមិឃុំកើតហេតុខាងលើ បានយកគ្រាប់បែកផ្លែប៉ម គុបចូលផ្ទះជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់០១នាក់ ប្រុស និងរបួសស្រាល ០៥ នាក់ ស្រី ០៤នាក់ (ក្មេង០២នាក់) រួមមាន៖
១-ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ៦៥ឆ្នាំ(របួសធ្ងន់)
២-ឈ្មោះ ហុីង សារ៉ាន់ ភេទស្រី អាយុ៥៨ឆ្នាំ(របួសស្រាល)
៣-ឈ្មោះ ជេត សុភ័ក្រ ភេទស្រីអាយុ៣៤ឆ្នាំ(របួសស្រាល)
៤-ឈ្មោះ ប៉ែន សុីថា ភេទស្រី អាយុ៥៦ឆ្នាំ (របួសស្រាល)
៥-ឈ្មោះ ព័ណ អុីមុី ភេទស្រី អាយុ ៣ឆ្នាំ (របួសស្រាល)
៦-ឈ្មោះ ប៉េ ចំណាប់ ភេទប្រុស អាយុ ៣ឆ្នាំ(របួសស្រាល) ។
ប្រភពដដែលបានបន្តថា: ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានភ្លាមៗ កំពុងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។ មូលហេតុ: ជនសង្ស័យផឹកស្រាស្រវឹង និងមានទំនាស់បញ្ហាព្រំប្រទល់របងជាមួយជនរងគ្រោះ៕
ដោយ:33