ល្ងាចនេះ សម្ដេចតេជោហ៊ុនសែននឹងអញ្ជើញចូលរួមបើកពិធីបុណ្យទន្លេលើកទី ៧ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត”
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី ៧ ឆ្នាំ ២០២៣ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត” ដែលប្រារព្ធធ្វើនៅក្រុងស្ទឹងសែនខេត្តកំពង់ធំនាល្ងាចថ្ងៃទី៩ ខែមីនា នេះ ។
ការរៀបចំបុណ្យទន្លេនៅខេត្តកំពង់ធំនេះ គឺដោយសារមានស្ទឹងសែនហូរឆ្លងកាត់ចុះ ទៅបឹងទន្លេសាប ពិសេសខេត្តកំពង់ធំនេះគឺស្ថិតនៅពាក់កណ្ដាលផ្លូវធ្វើដំណើរពីរាជ ធានីភ្នំពេញ និងខេត្តកំពងចាម ឆ្លងកាត់ទៅខេត្តសៀមរាប និង ខេត្តព្រះវិហារ ដែលជា គោលដៅទេសចរណ៍សំខាន់ៗ។
រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេស ចរណ៍” រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋ កិច្ច-សង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោ លជំរុញការនាំចេញនៅនឹងកន្លែងទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូល រួមដល់ការកាត់បន្ថយភាពក្រីក្រ ពិសេសចូលរួមដល់ការឆ្លើយតប និងបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជា សាកល”។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ក្នុងសារលិខិតចូលរួមអបអរសាទរបុណ្យទន្លេលើកទី៧នេះ ថា
ផ្លែផ្កានៃសន្តិភាព បានជំរុញឱ្យវិស័យទេស ចរណ៍កម្ពុជា ដែលជាទេសចណ៍វប្បធម៌ និងធម្មជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិ បាលបានចាត់ទុកជា “មាសបៃតង” សម្រេ ចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀង រាល់ឆ្នាំ និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ- ១៩ នាពេលកន្លងមក វិស័យនេះក៏ បានបង្ហាញភាពធន់នឹងវិបត្តិក្រោមវិធានការអន្តរាគមន៍ជាច្រើនរបស់រាជរដ្ឋាភិបាល។
ដោយឡែក ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តា លនិងពូនជ្រុំនូវ វប្បធម៌ និងអរិយធម៌។ តាំងពីបុរាណកាលមកមនុស្សជាតិរស់នៅតាមបណ្ដោយទន្លេ បន្តពូជពង្ស និងរស់ នៅ ដោយបណ្ដុំគ្នាពីមួយជំនាន់ទៅមួយជំនាន់។ ទន្លេជាអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅរបស់យើង និងជាចំណងធម្មជាតិនៃការជួយយកអា សាគ្នារបស់យើងទៀតផង។ ទន្លេបានផ្សារ ភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នា ដោយស្មោះត្រង់ និងស្និទ្ធ ស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។ ទន្លេ ក៏បានរួមចំណែកជំរុញការតភ្ជាប់រឹតចំណង មិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានា ដូចជាក្របខ័ណ្ឌ CLMV ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉ និងមេគង្គ-គង្គាជាដើម ។
សម្ដេចតេជោបានបញ្ជាក់ទៀតថា រាជ រដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ ទេស ចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូល រួមចំណែកក្នុងការផ្សព្វ ផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុក ដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្មនិងការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកប ដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេស ចរណ៍តាមនាវា(River-Cruise)និងស ហគមន៍ទេសចរណ៍ តាមដងទន្លេជាដើម។
ប្រធានបទបុណ្យទន្លេលើកទី៧ ឆ្នាំ ២០២៣នេះ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និង អនាគត គឺពិតជាសមស្របសម្រាប់បរិបទបច្ចុប្បន្នដែលរាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍ តំបន់តាមដងទន្លេ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ធានាបាននូវការអភិវឌ្ឍទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេត្រូវបានរៀបចំចំនួន៦លើកមកហើយ ក្នុងនោះនៅឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ, ឆ្នាំ២០១៦ ធ្វើនៅខេត្តស្ទឹងត្រែង,ឆ្នាំ២០១៧ធ្វើនៅខេ ត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ, ឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល, ឆ្នាំ២០១៩ ធ្វើនៅខេត្តកំពង់ឆ្នាំង និងឆ្នាំ២០២០ ធ្វើនៅខេត្ត បាត់ដំបង។ ប៉ុន្តែដោយសារការរីករាលដា លជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានផ្អាកការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ នេះអស់ពេល២ឆ្នាំ គឺនៅឆ្នាំ២០២១ និង ឆ្នាំ ២០២២ ៕ ក្រសួងព័ត៌មាន