រដ្ឋបាលខេត្តក្រចេះបេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២និងលេីកទិសដៅអនុវត្តឆ្នាំបន្ត២០២៣
រដ្ឋបាលខេត្តក្រចេះបេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលេីកទិសដៅការងា អនុវត្តឆ្នាំ២០២៣ តទៅ
ខេត្តក្រចេះ ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រោម អធិបតីភាព ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាល ខេត្តក្រចេះ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តក្រចេះ ។
ក្នុងពិធីនេះ មានការ អញ្ជេីញចូលរួមពី សំណាក់ ឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សា រួមនិងលោក លោកស្រីជាអភិបាលរងខេត្ត ,លោក លោកស្រីតំណាង ប្រធានសាលាដំបូងខេត្ត ,លោក មេបញ្ជា ការ មេបញ្ជារងនៃកងកម្លាំងទាំងបីប្រភេទ. លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក អធិការក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ នាយប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តក្រចេះ ប្រមាណជាង៣៦០នាក់ ។
នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលនៃអភិបាលខេត្ត មាន ប្រសាសន៏ សូមសម្តែងនូវការកោតសរសេីរ វាយតម្លៃខ្ពង់ខ្ពស់ចំពោះការខំប្រឹងប្រែងរបស់មន្ទីរ អង្គភាព និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និង ធ្វេីឱ្យរដ្ឋបាលខេត្ត សម្រេចបាននូវលទ្ធផលជាច្រេីនគួមោទន ទាំងការអភិវឌ្ឍន៏ និងការធានា ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គម ព្រមទាំងសណ្តាប់សាធារណៈបានយ៉ាងល្អប្រសេីរ ។ ពិសេសទៅទៀត ផ្នែកសុខាភិបាលដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការចូលរួមទប់ស្កាត់ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានទាន់ពេលវេលា ស្របតាមគោលការណ៏ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងធ្វេីឱ្យព្រះជាណាចក្រកម្ពុជាឈានក្នុងលំលេខ១ នៅប៉ែកអាសុី និងលេខ២ នៅលេីពិភពលោក ។ នេះ ស បញ្ជាក់ឱ្យឃេីញថា ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ សែន ជាប្រមុខដឹកនាំ ហេីយបានគិតគូពីសុខទុក្ខនិង សុខមាលភាពចំពោះប្រជាពលរដ្ឋទូទៅក្នុងប្រទេស ។
ឯកឧត្តម មានប្រសាសន៏ ដាក់នូវ គោលការណ៏ ដូចខាងក្រោម ៖ – បន្តអនុវត្តន៏ ការងារឱ្យបានល្អប្រសេីរបន្ថែមបន្តទៀតនាឆ្នាំខាងមុខនេះ។ – បន្តពង្រឹងច្បាប់រាចរណ៏ជេីងគោកឱ្យមានប្រសិទ្ធិភាពនាឆ្នាំថ្មីនេះ តទៅ ។ – ទប់ស្កាត់រាល់បទល្មេីស ទាំងឡាយ និងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យមានគុណភាពនិងប្រសិទ្ធិភាព ខ្ពស់ ។ – អាជ្ញាធរ គ្រប់លំដាក់ថា្នក់ ត្រូវ ណែនាំ ដល់ប្រជាពលរដ្ឋយេីង ឱ្យមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះ អគ្គិសភ័យ (ភ្លេីង )ដែលកេីតមានជាយៈថាហេតុ បង្កឱ្យប៉ះពាល់ដល់លំនៅដ្ឋាន ។ – បន្តទប់ស្កាត់នូវការកាប់ទន្រ្ទានព្រៃ រំលោភយកដីរដ្ឋធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន ។ – លប់បំបាត់ ឱ្យអស់ការជួញដូរ គ្រឿងញៀន ពីទឹកដីខេត្តក្រចេះរបស់យេីង ៕ ជាចុងក្រោយ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត ក៏បានផ្តាំផ្ញេីដល់អាជ្ញាធរគ្រប់មូលដ្ឋាន សូមបេីកឱ្យ មានសង្រ្កានគ្រប់នៅវត្តអារាម និងទីកំសាន្ត នានាដែលអាចធ្វេីសង្រ្កានបាន ដេីម្បីឱ្យប្រជាពលរដ្ឋយេីងបានលំហែកាយ និងកំសានអារម្មណ៏ នៅពេលចូលប្រពៃណីខ្មែរដែលខិតជិតមកដល់នៅខែ មេសា ខាងមុខនេះ៕ ដោយ ស៊ាន ច័ន្ទដា