ឯកឧត្តម ជា សុផារ៉ា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២២ និងលើកទិសដៅ ការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្ត ត្បូងឃ្មុំ

( ត្បូងឃ្មុំ ): ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា  រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបណីយ៍កម្ម និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២២ និងលើកទិសដៅ ការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្ត ត្បូងឃ្មុំ នារសៀលថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០២៣ នៅក្នុងសាលប្រេជុំ ( គ ) សាលាខេត្តត្បូងឃ្មុំ ។

ឯកឧត្តមបានមានអន្សាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំម ន្ត្រីរាជការ កងកម្លាំងទាំងអស់ ដែលមានសមត្តកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ថ្នាកខេត្តរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងឯកឧត្តមលោកជំទាវ លោកស្រី អស់លោកទាំងអស់ នៅក្នុងសម៉ាសភាពក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម នៅក្នុងការបំពេញតួនាទីភារ:កិច្ច បានយ៉ាងល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបាននូវសមិទ្ធិផលនានាជាច្រើន គួរឲ្យកត់សំគាល់ ។
ឯកឧត្តមបន្តអនុសាសន៍ថា ការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះ បានរួមចំណែក នៅក្នុងការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងការខិតខំថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណ: និងសុវត្តិភាពសង្គម ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពង្រឹងនិតិរដ្ឋ និងការពង្រឹងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឲ្យកាន់តែរឹងមាំប្រកបទៅដោយជេរភាព និងបរិយ៉ាប័ណ ។
ឯកឧត្តមបន្ថែមអនុសាសន៍ទៀតថា ក្រោមការដឹកនាំ ប្រកបទៅដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើង បានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លើយតបនឹងវិប្បត្តិ ក៏ដូចជាបញ្ហាប្រឈមនានា ប្រកបទៅដោយប្រសិទ្ធភាព ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង