ឯកឧត្តម ព្រុំ សុខារដ្ឋមន្រ្តីនៃក្រសួងមុខងារសាធារណៈ អញ្ជេីញបិតអង្គសន្និបាតលទ្ធផលការងារឆ្នាំ២០២២ និងលេីទិសដៅអនុវត្តឆ្នាំ២០២៣

រដ្ឋមន្រ្តីក្រសួងមុខ ងារសាធារណៈ អញ្ជេីញបិទអង្គសន្និបាតដែលប្រព្រឹត្តទៅអស់រយៈពេញមួយថ្ងៃកន្លះនៅសាលមហោស្រពខេត្ត                                                                       ខេត្តក្រចេះ ៖ អង្គសន្និបាតបូបសរុបលទ្ធផលការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តក្រចេះបានប្រព្រឹត្តទៅអស់រយៈពេលពេញមួយថ្ងៃកន្លះ ។នាព្រឹកថ្ងៃសុក្រ ៣កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.សករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ព្រុំសុខា ព្រុំ សុខា រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈនឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តក្រចេះ អញ្ជេីញជាអធិបតីភាពបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលេីកទិសដៅអនុវត្តឆ្នាំ២០២៣នេះតទៅ                          ពិធីនេះ ប្រព្រឹត្តទៅនៅសាលមហោស្រពខេត្ត ដោយមានការអញ្ជេីញចូលរួម ពីសំណាក់ឯកឧត្តម លោក ជំទាវក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តក្រចេះ រួមនិងឯកឧត្តម លោក ជំទាវ អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះព្រមទាំងលោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំង៦ លោក មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងទាំងបីប្រភេទ ,លោក លោ ស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត,លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក មេឃុំ ចៅសង្កាត់ប្រមាណជាង៤០០នាក់។    នាឱកាសនោះ ឯកឧត្តម  វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះអញ្ជេីញឡេីងថ្លែងកថា អំពីកិច្ចការងារដែលអភិវឌ្ឍន៏រយៈពេលកន្លងមកនិង កិច្ចស្វាគមន៏ឯកឧត្តមរដ្ឋមន្រ្តីហេីយនិងឯកឧត្តម លោកជំទាវក្រុមការងាររាជរដ្ឋាភិបាលនិងអង្គពិធីទាំងមូលដែលមានវត្តមាន ក្នុងពិធីនេះ ។                                        ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី ព្រុំ សុខា មានប្រសាសន៏ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ព្រមទាំងថ្នាក់ ដឹកនាំមូលដ្ឋានផងដែរ ដែលអញ្ជេីញចូលរួមបិទអង្គសន្និបាតដ៏មានសារៈសំខាន់នាឱកាសនេះ មិនតែប៉ុណ្ណោះព្រមទាំងបានខិតខំអនុវត្តការ ងារពេញមួយឆ្នាំកន្លងមក ប្រកបដោយជោគជ័យ និងជាទីមោទនៈ ។                                             ឯកឧត្តម មានប្រសាសន៏បន្តថា៖ នេះជាការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីបានយ៉ាងល្អប្រសេីរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ហេីយបានរួមចំណែកក្នុងការថែរក្សានូវដុខ សន្តិភាព ស្ថិរភាពនយោបាយ និង ខិតខំថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ហេីយនិងសុវត្ថិភាពសង្គម ការលេីកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពង្រឹងនីតិរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យតែរឹងមាំប្រកបដោយចេរភាព និងបរិយាប័ន្ន។ លេីសពីនេះឯកឧត្តម បន្ថែមថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេច តេជោ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លេីយតបនិងវិបត្ត និងបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដេីម្បីស្តារផលប៉ះពាល់លេីសេដ្ឋកិច្ចសង្គមនិងពិសេសជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋ ។ ដូចជាការឆ្លងរីករាលដាលជាសកលនៃជម្ងឺកូវីដ-19 , គ្រោះជំនន់ទឹកភ្លៀង និងវិបត្តិជាសកល ធ្វេីឱ្យសេដ្ឋកិច្ចជាតិស្ទុះងេីបលេីងវិញយ៉ាងឆាប់រហ័សក្នុងអត្រាកំណេីនប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ និងរំពឹងថានឹងមានកំណេីនក្នុងរង្វង់ប្រមាណ ៥,៦%ក្នុងឆ្នាំ២០២៣នេះ  ។ ឯកឧត្តម បន្តថា ៖ យេីងត្រូវរួមគ្នាអនុវត្តឱ្យបានកាន់ល្អក្នុងឆ្នាំ២០២៣នេះ និងពិសេសការធានារៀបចំការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាខាងមុខនេះប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌ រួមទាំងការធ្វេីជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៏កីឡាសុីហ្គែមលេីកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមទី១២ឱ្យទទួលបានជោគជ័យ ប្រកបដោយសុវត្ថិភាព ។ ឯកឧត្តម បន្តបន្ថែមថា៖ អ្វីៗកេីតចេញមកពីកត្តារួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការថែរក្សាការពារសុខសុវត្ថិភាព ស្ថិរភាពនយោបាយ និងការពារនូវបូរណៈភាពទឹកដី និងអធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ,ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ និងការពារ រាជរដ្ឋាភិបាលស្របច្បាប់ដែលកេីតចេញពីការបោះឆ្នោត ។        ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានសម្រេចអនុម័តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបលិទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ( ២០២១-២០៣០ ) ដែលផ្តោតសំខាន់ទៅលេីការបែងចែកសិទ្ធិអំណាច តួនាទីទទួលខុសត្រូវរវាងក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ    ឯកឧត្តម បន្ថែមថា ៖ ខេត្តក្រចេះ ជាខេត្តដ៏មានសក្តានុពល ល្អលេីវិស័កសិកម្ម ឧស្សាហ៏កម្ម  និងទេសចរណ៏ ដូច្នេះយេីងត្រូវបន្តយកចិត្តទុកដាក់ គាំទ្រនិងបង្កលក្ខណៈដល់ការវិនិយោគក្នុងមូលដ្ឋាន ពិសេសផ្តល់ភាពអនគ្រោះសម្រាប់ការវិនិយោគនិងការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា  ៕ ដោយ ស៊ាន ច័ន្ទដា

អត្ថបទដែលជាប់ទាក់ទង