ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃព្រឹត្តិការណ៍ នៃការប្រកួតកីឡាប្រដាល់ «Krud គុនខ្មែរ» នៅទីរួម ខេត្តស្វាយរៀង

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃព្រឹត្តិការណ៍ នៃការប្រកួតកីឡាប្រដាល់ «Krud គុនខ្មែរ» នៅទីរួម ខេត្តស្វាយរៀង


(ស្វាយរៀង): នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីនៃព្រឹត្តិការណ៍ នៃការប្រកួតកីឡាប្រដាល់ «Krud គុនខ្មែរ» ដែលបានប្រារព្ធធ្វើឡើងនៅទីតាំងបរិវេណ វិមានឯករាជ្យ ខេត្តស្វាយរៀង ។

ក្នុងឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមទស្សនាការប្រដាល់ ពីសំណាក់ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្ត ឯកឧត្តម សុខ ប្រសិទ្ធ ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម លី វ៉ាន់ហុង ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន និង ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ។

ជាមួយនេះក៏មានការមកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលជាការបង្ហាញពីការស្រលាញ់គាំទ្រ វិស័យកីឡាប្រដាល់គុនខ្មែរ ដែលកំពុងមានការរីកចំរើន ហើយជាមោទនភាពដែរនោះ គឺក្នុងរយៈ២ ថ្ងៃនេះ កីឡាករខ្មែរ បានធ្វើការប្រកួតឈ្នះកីឡាករល្បីប្រចាំប្រទេសថៃថែមទៀតផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរខេត្តស្វាយរៀង ដែលបានផ្តល់ទីតាំងនិងចូលរួមសហការជាមួយក្រុមការងារ ទូរទស្សន៍ជាតិកម្ពុជា ក្នុងការរៀបចំតុបតែង ទេសភាព ហេដ្ឋារចនាសម្ពន្ធ័ បាន យ៉ាងស្រស់ស្អាត ដើម្បីរៀបចំបានការប្រកួត កីឡាប្រដាល់ Krud គុនខ្មែរ នេះឡើងយ៉ាងសប្បាយរីករាយ ។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនថា ព្រឹត្តិការណ៍ Krud គុនខ្មែរ នេះនឹងរៀបចំធ្វើឡើង ២៥ខេត្ត ក្រុង ដែលមានកីឡាករប្រដាល់ ឡាវ និងថៃ មកចូលរួមប្រកួតផងដែរ ។
ទាក់ទងវិស័យកីឡាប្រដាល់ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការប្រកួត មានឈ្នះ មានចាញ់ ដូចក្រសួងអប់រំ បានលើកឡើងនៅពេលប្រឡងថា អ្នកចេះ គឺជាប់ ដូចនៅក្នុងការប្រកួតប្រដាល់នេះដែរ អ្នកពូកែ គឺឈ្នះ ហើយយើងអ្នកទស្សនាសូមទះដៃ ទោះខ្មែរយើងឈ្នះ ឬបរទេសឈ្នះក៏ដោយ ព្រោះក្នុងការប្រកួតកីឡា សំខាន់យកបច្ចេកទេស ។ ដូច្នេះសម្រាប់ការប្រកួតនេះ ក៏ជាការហ្វឹកហាត់កីឡាករខ្មែរយើង ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស ឈានទៅចូលរួមប្រកួតក្នុងកីឡាសុីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ខាងមុខនេះ៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង