អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ភោធឆ្លងសាឡុំ កុដិ និងសមិទ្ធផលនានា តម្លៃជាង ១១១.០០ ០ដុល្លា ក្នុងអាស្រមមណីឆព្វរង្សី (ទួលកែវ) ស្ថិតនៅឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ដិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព សម្ភោធឆ្លងសាលឡំ កុដិ និងសមិទ្ធផលនានា តម្លៃជាង១១១.០០០ដុល្លា ក្នុងអាស្រមមណីឆព្វរង្សី (ទួលកែវ) ស្ថិតនៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្នុងពិធីសម្ភោធឆ្លងនាឱកាសនោះដែរ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ មន្រ្តីសង្ឃខេត្ត អភិបាលរងខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត មន្រ្តីរាជការគណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ ។
នាឱកាសនោះ ឯកឧត្តមបណ្ដិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះចៅអធិការ រួមទាំងសប្បុរសជន ប្រជាពុទ្ធបរិស័ទជាម្ចាស់ទាន ដែលបានរួមសហការគ្នាដើម្បីកសាងនូវសមិទ្ធផល នៃវិស័យព្រះសាសនា ឲ្យចេញជារូបរាងឡើងនៅក្នុងមូលដ្ឋាននេះ ដើម្បីទុកជាកេរ្តិ៍តំណែល និងទុកដើម្បីគោរពបូជា តាមបែបប្រពៃណីសាសនា ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ៖ កត្តាសុខសន្តិភាព​បាននាំមកការអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់​ មិនថាវិស័យពុទ្ធចក្រ​ និងអាណាចក្រ​ ដូច្នោះយេីងរួមគ្នាថែរក្សាអ្វីដែលមាន​ និងបន្តការអភិវឌ្ឍន៍ជារាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នបន្តទៀត​។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ បានគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ​ គឺបានឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ​ និងស្ត្រីមានផ្ទៃពោះ​ ដេីម្បីលេីកកម្ពស់ជីវភាពរបស់ពលរដ្ឋឲ្យកាន់តែល្អប្រសេីរមួយកម្រិតទៀត​​ ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យលង់ជឿតាមការញុះញង់របស់ជនអគតិ ឬក៏បរទេសមួយចំនួននោះ គឺគេចង់ឲ្យខ្មែរយើងមានសង្គ្រាម ដូច្នេះហើយ សូមលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលរបស់យើង បន្តបោះឆ្នោតគាំទ្រជូនរាជរដ្ឋភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត សម្រាប់ការបោះឆ្នោះជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ដើម្បីការពារសុខសន្តិភាពមួយនេះ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត់ផងដែរ ។
ចប់ប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានប្រគេនស៊ីម៉ងត៍ចំនួន២០ តោន ដើម្បីចូលរួមកសាងសមិទ្ធិផលនានានៅក្នុងអាស្រមមណីឆព្វណ្ណរង្សី ហៅទួលកែវ   ជូនថវិការដល់យាយជីតាជីក្នុងម្នាក់ៗ ១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ម្នាក់ៗ ១ម៉ឺនរៀល គ្រូពេទ្យម្នាក់ៗ២ម៉ឺនរៀល សិស្សានុសិស្ស ម្នាក់ៗ១ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង