ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាសាលាបឋមសិក្សា និងអនុវិទ្យាល័យ មុន្នីរង្សី ដែលជាចំណង់ដៃដ៏ថ្លៃថ្លារបស់សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត
កំពង់ចាម នៅព្រឹកថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០២៣ នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត នាយក នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាននិងមន្រ្តីពាក់ព័ន្ធព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាចំណង់ដៃដ៏ថ្លៃថ្លារបស់សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យ មុន្នីរង្សី ស្ថិតក្នុងភូមិត្រមុខទី២ ឃុំតុងរុង ស្រកព្រៃឈរ។
សមិទ្ធផលដែលត្រូវបានផ្តល់ជូន រួមមាន៖ អគារសិក្សា ១ខ្នង ៣០បន្ទប់ -ទីចាត់ការ ២ខ្នង ក្លោងទ្វារ និងរបងសាលា – ផ្លូវបេតុងក្នុងសលា និងសួនច្បារភ្លោះ និងតារាងបាល់ទាត់ បាលទះ និងបាល់បោះ ផងដែរ។
បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារសាងសង់អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ និងគម្រោងផ្លូវបេតុង ១ខ្សែ ដែលចំណងដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ស្ថិតក្នុងភូមិបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៌បន្តដឹកនាំអភិបាលរងខេត្ត មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន មន្រ្តីពាក់ព័ន្ធ និងក្រុមហ៊ុនទទួលការ អញ្ជើញចុះពិនិត្យការរដ្ឋានកសាងផ្លូវក្រាលកៅស៊ូប្រភេទDBST ១ខ្ស ប្រវែង២,៦០០ម៉ែត្រ ទទឹង ៧ម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៧ ចំណុចសាលាបឋមសិក្សាមៀន ឃុំមៀន ឆ្លងកាត់ភូមិចំនួន៣ រួមមាន៖ ភូមិត្រពាំងក្រសាំង ភូមិដីឡូ ភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ស្ថាបនាដោយកងវិស្វកម្មក្រសួងការពារជាតិ ប្រភពថវិការក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម។ចៅវង្ស